ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល,,

(ខេត្តកណ្ដាល)៖នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃចំនួនទឹកភ្លៀង ពិសេសប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ដោយចុះជួយផ្ទាល់ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដោយខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋានឡើយ។

ជាងនេះទៅទៀត មន្ទីរសុខាភិបាលខេត្ត ត្រូវចុះធ្វើការបាញ់ថ្នាំសំលាប់មូស និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យជាប្រចាំ ដោយប្រកាន់នូវ ហូបស្អាត ផឹកទឹកដាំពុះ ដើម្បីបង្ការ និងការពារនៅជំងឺឆ្លងរាតត្បាតនានា។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង មានក្រុង-ស្រុកចំនួន៥ ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកស្អាង និងក្រុងតាខ្មៅ។ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៦ ៨២២ គ្រួសារ ស្មើប៉ុន្មាន២៦ ៩២៣នាក់ ផ្ទះប៉ុន្មាន៥ ៩៥៥ខ្នង ជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន១២៩ គ្រួសារ ថ្មើរហ្នឹង ៤៩៨ នាក់ និងហេដ្ឋារចនាមួយចំនួនទៀតផងដែរក្នុងខេត្តកណ្ដាលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *