ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិកា​រដ្ឋានស្រុកភ្នំស្រួច​ …

(កំពង់ស្ពឺ​ ) នាព្រឹកថៃ្ងសុក្រ​ ទី១៧​ ខែកក្កដា​ ឆ្នាំ​២០​២០​ នៅសាលប្រជុំ​រដ្ឋ​បាល​ស្រុក​ភ្នំស្រួ​ច​ មានរៀបចំពិធី​ផ្ទេរ​-តែងតាំង​មុខតំ​ណែ​ង​ និងបំពាក់​ឋានន្ដរស័ក្ក​ ជូនមន្រ្ដី​កងកម្លាំង​ន​គរ​បាល​ចំណុះអធិការដ្ឋាននគរ​បាលស្រុកភ្នំស្រួ​ច ។

អញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធី​ ​ប្រកាស​ផ្ទេរភារកិច្ច​ ​តែងតាំង​មុខតំណែង​ ពីរសំណា​ក់​លោកឧ​ត្តមសេនី​យ៍ត្រី តាប់​ លន​ ស្នងការ​រង​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុន​ ចាន់ថា​ ស្នងការ​រង​ តំណា​ងលោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងមានការចូលរួមពី​រ​លោក​អធិការនគរ​បា​ល​ លោ​ក​អ​ធិ​កា​រ​រង​ លោកនាយផ្នែក​-នា​យ​រងផ្នែក​ លោ​ក​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ទាំង​១២​ ។

មានប្រសាសន៍​ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែ​ងតាំងមុខតំ​ណែង និងបំពាក់ឋានន្តរស័ក្តិ​​ លោកឧត្តមសេនីយ៍ត្រី​ តាប់​ លន​ បានពាំនាំការផ្តាំផ្ញើសាកសួរសុខ​ទុក្ខ​ពី​សំណាក់លោ​ក​ស្នងការ​ នគរបាលខេត្ដ ចំ​ពោះកងកម្លាំងន​គ​របាលទាំង​អ​ស់ ត្រូវរួ​ម​គ្នា​បន្ដ​ខិតខំបំពេ​ញ​ការងារតាមជំ​នាញរៀងៗ

ខ្លួន និងសូមកោ​ត​សរសើរ​ ដល់មន្ត្រីកង​កម្លាំ​ង​នគរបាលគ្រ​ប់​ផ្នែក​ ប៉ុស្តិ៍​ ដែល​បានខិតខំ​សម្រេចបានស​មិ​ទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជា​ពលរដ្ឋ ។

និងត្រូវមានឥរិយាបទទន់ភ្លន់ផ្តល់សេ​​វាសាធារណៈជូនប្រជាពលរដ្ឋអោយបា​នឆាប់រហ័ស ទាន់​ពេលវេលា និងត្រូវបន្តការ​អនុវត្តគោលន​យោបាយភូមិ-ឃុំមានសុវត្ថិភា​ព ដើម្បីមូល​ដ្ឋានគ្មានបទ​ល្មើសលួច ឆក់ ប្លន់ គ្រឿងញៀ​ន ព្រមទាំងកាត់​បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ឱ្យនៅកំរិតអប្បបរមា។

បន្ថែមពីនេះត្រូវគោរ​ពឱ្យបានមុឺងម៉ាត់ នូវវិន័យរប​ស់កងកម្លាំងន​គរបាលជាតិ ចេះសាមគ្គីភាព ឯ​កភាពផ្ទៃ​ក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែ​លជាជំនឿជឿ​ទុកចិត្តរបស់ប្រជាពលរដ្ឋគ្រ​ប់​ៗរូបនៅ​ក្នុងមូ​លដ្ឋានផងដែរ​ គម្បី​ជៀស​វា​ង​ការប្រេីអំណា​ចតួនាទី​ខុសនិង​ជាប់ពាក់ព័ន្ធ​ ជាមួយបញ្ហាផ្សេងៗ។

បន្ថែមពីនេះលោក​ស្នងការ​រង​បានណែនាំឱ្យមន្ត្រីកង​កម្លាំងទាំងអស់យកចិត្តទុកដាក់ថែ​រក្សាសុខ​ភាព និងរក្សាអនាម័យជាប្រចាំដើ​ម្បីបង្ការកា​រពារជំងឺកូវីដ-​១៩ តាមការ​ណែ​នាំរបស់ក្រសួ​ងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិ​បាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *