(ខេត្តកណ្តាល) នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួមមាន លោកជំទាវ នួន នារតី តំណាងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី លោកស្រីព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត។
លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១១ លោក លោកស្រីនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តសរុប ៧៨រូប។
នាឱកាសនេះដែរ ឯកឧត្តម បានប្រគល់ថេបប្លេតចំនួន១២៧គ្រឿង ដែលជាអំណោយរបស់ក្រសួងផែនការក្រោមគម្រោងឧបត្ថម្ភពី UNDP ជូនរដ្ឋបាលឃុំ សង្កាត់ទាំង១២៧ ក្នុងខេត្តកណ្តាល។
ដែលបានប្រគល់ជូនតាមរយៈលោក អភិបាល អភិបាលរងក្រុង ស្រុក ដើម្បីបម្រើការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងការងារឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ កុមារអាយុ២ឆ្នាំ និងគ្រួសារក្រីក្រ ជនងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។