កំពង់ឆ្នាំង: វេលាម៉ោងប្រមាណជាជិត១ថ្ងៃត្រង់ នៅថ្ងៃទី 21 ខែធ្នូឆ្នាំ 2020 នេះកម្លាំងសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាប មេខ្លោងជួញដូរចែកចាយ គ្រឿងញៀន ជាជនជាតិវៀតណាម តាមដងទន្លេ ក្នុងក្រុងកំពង់ឆ្នាំង ដ៏ល្បីល្បាញ ចំនួន២នាក់ និង២នាក់ទៀតជាអ្នកប្រើប្រាស់ ដឹកនាំដោយលោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុក ក្រោមការបញ្ជាពី ឧត្តម។
សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និសម្របសម្រួលផ្លូវច្បាប់ដោយឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តឆ្នាំង។បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាលយើងបានឲ្យដឹងថាការបង្ក្រាបការករណីជួញដូរគ្រឿងញៀនខាង។
លើនេះបានឃាត់ខ្លួនមនុស្សចំនួន 2 នាក់មានឈ្មោះដូចខាង
ក្រោម:- ១-ប៊ុយ យ៉ាងសា ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២- ចាង ប៊ុនថាន់ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដកហូតថ្នាំញៀនបាន ២ កញ្ចប់និងកាណូតបាឡាម៉ាស៊ីនកម្លាំង 6 សេះ មួយគ្រឿង និងឧបករណ៍ឆក់ត្រីត្រជាក់ ជាមុខសញ្ញាដែលដើរលក់ថ្នាំញៀនតាមកោះ និងតាមស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំងជាយូរមកហើយ។
បច្ចុប្បន្នជនសង្ស័យទាំង 2នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតុលាការតាមនីតិវិធី ៕