ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាចន្ទ្រា បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជារា អ្នករស់នៅជាមួយមេរោគអេដស៍ នឹងគ្រួសារមានជីវភាពខ្វះខាត

ខេត្តស្វាយរៀង ថ្ងៃសុក្រ ទី ២៦ ខែមិថុនា ឆ្នាំ២០២០ លោក ថន ថាវុទ្ធា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាចន្ទ្រា បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអមដំណើរលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរួមនិងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរង គ្រោះ(ចាស់ជារា ៦៨ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៤៩គ្រួសារ )

សរុបចំនួន ៦៨គ្រួសារ ក្នុងស្រុកចន្ទ្រាចំនួនពីឃុំ គឺឃុំចន្ទ្រា២២គ្រួសា ឃុំច្រេស ៤៦គ្រួសា។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អ និង ជោគជ័យក្នុងភារកិច្ច ការងារ គ្រប់ៗ ក្រុមគ្រួសារ ពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ទី១. ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការ ចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ ជាពិសេស មិនត្រូវ ភ្លេចខ្លួននោះទេ ដោយសារតែ ប្រទេស កម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀត ។

ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង សារាចរណ៍ណែនាំ ពីវិធានការជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ។
ទី២.យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ។ ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការ បាត់បង់អាយុជីវិត ។

អំណោយដែលបានចែកជូនទាំង ៦៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺក ២ សាប៊ូ ២ ដុំ ក្រម៉ា ១ ថវិកា ៥០,០០០ រៀល ដោយឡែកលោកស្រី យាន ស្រីម៉ៅ អាយុ២៥ឆ្នាំក្រីក្រលំបាកដែលមានកូនជំងឺទឹកដក់ក្នុងក្បាលរស់នៅភូមិចន្ទ្រាឃុំចន្ទ្រា លោកជំទាវ ដួង វណ្ណាឧបត្ថម្ភ ១០,០០០០រៀលលោកជំទាវ ហៅ ច័ន្ទសេរីទេពី ចៅ ភិរុណឧបត្ថម្ភ១០,០០០០រៀល សម្រាប់ក្រុមការងារស្រុកនិងឃុំឧបត្ថម្ភ៣០០០០រៀល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *