ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អនុញ្ញាត​ឱ្យប្រតិភូលេខាធិការដ្ឋានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាត​ឱ្យប្រតិភូលេខាធិការដ្ឋានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារនៅ​សាលាខេត្តព្រះ​សីហនុ ។

លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានគណ:កម្មការជាតិ​រៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានជំរាបជូនអំពីវឌ្ឍនភាព​ការងាររបស់លេខាធិការដ្ឋានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ដែលបានអនុវត្តកន្លងមកជូនឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត និងស្នើសុំកិច្ចសហប្រតិបត្តការ​ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្រង់ទន្នន័យប្រជាពលរដ្ឋដែល​មានអាយុ ១៨ឆ្នាំ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០​ខាងមុខ និង ដើម្បីយើងមានទិន្នន័យមួយច្បាស់លាស់យកមក​ផ្ទៀងផ្ទាត់ក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុង ស្រុកឱ្យទទួលបានលទ្ធផលល្អ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ និងអបអរសាទរចំពោះលោក តេង វណ្ណឌី ដែលត្រូវបានតែងតាំងជាប្រធានលេខាធិការដ្ឋានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ហើយឯកឧត្តមក៏បានលើកឡើងថាកិច្ចពិភាក្សានាពេលនេះ គឺដើម្បីឈ្វេងយល់ពីការងារចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ សម្រាប់គណ:បក្សនយោបាយទាំងអស់ សង្គមស៊ីវិល និងអ្នកសារពត៌មានចូលរួម ដើម្បីឱ្យការងារបោះឆ្នោតនៅខេត្តព្រះ​សីហនុ ប្រព្រឹត្តិទៅដោយរលូនត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព បញ្ចៀសបាននូវបញ្ហាប្រឈមនានា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *