ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌចំការមន ដែលចុះដោយផ្ទាល់ពីលោក កៀង លក្ខ័ អភិបាលខណ្ឌចំការមន បានដឹកកម្លាំងចុះបង្ក្រាបទីតាំងល្បែងមួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ភ្នំពេញ/ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយអស់ ភ្លាមៗបន្ទាប់ពីទទួលបានសារសម្លេងរបស់របស់សម្តេចតេជោ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីអភិបាលភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានាធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងអោយអស់។

នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន ដែលចុះដោយផ្ទាល់ពីលោក កៀង លក្ខ័ អភិបាលខណ្ឌចំការមន បានដឹកកម្លាំងចុះបង្ក្រាបទីតាំងល្បែងមួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះបានឃាត់អ្នកលេងនិងសម្ភារល្បែងជាច្រើនផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *