ព័ត៌មានជាតិ

មេល្បែងមាន់ជល់ ពិនតន នៅតែអាចរក្សា កន្លែងទីតាំង សង្វៀនជល់មាន បៀរអាប៉ោងយូគី បានដោយសុវត្តិភាព !!!??

(ខេត្តរតនះគិរី:) ដោយសាតែល្បែងខុសច្បាប់ខាងលេីជាប្រភពចំណូលសំរាប់អាជ្ញាធរ ក្នុងខេត្តរតន:គិរីទាំងមូល ទេដឹងទើបបានជាមិនមានការបង្រ្កាប ហើយនៅតែបន្តរបើកលេងបានយ៉ារលូនមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ
តាមកាសង្កេត នឹងសេចក្តីរណ៍ពី ប្រជាពលរដ្ឋ ក្នុងក្រុងបានលុងខេត្តរតន:គិរី បានអោយដឹងថា ជារាងរាល់ថ្ងៃល្បែងសុីសងខុសច្បាប់ខាងលេី ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៧៨អា ហួសវង្វង់មូលបឹងយក្សលោម ប្រ

ម៉ាន ជាង៣គីឡូមែត្រតម្រង ដងអងតែនទូរស័ព្វក្នុង ចំការស្វាយចន្ទីនឹងកៅស៊ូ ម្ចាស់ឈ្មោះ ពៅសៀក
បានជួលទីតាំងខាងលេីអោយទៅឈ្មោះ ពិនតន ប្រព្រិត្តល្បែងសុីសង យ៉ាងពេញបន្ទុក។ ចំណែកអាជ្ញាធរក្នុងខេត្តហាក់ដូចជាកំពុងសង្ងំ ធ្វើជាមិនដឹងមិនឰ ឬមួយបានទទួលផលប្រយោជន៍ខ្លះពីម្ចាស់សៃវៀនរូបនេះទេដឹង ? បានជាមិនមានប្រតិកម្មអ្វីសោះ

បើយោងតាមប្រភពពីពលរដ្ឋដែលរស់នៅក្បែរនោះ មិនសប្បាយចិត្តនឹងបនល្បែងស៊ិសងខាងលើមួយនេះបានអោយអ្នក សាព័ត៌មានយើងដឹងថា កុំថាឡើយអាជ្ញាធរនៅទីនេះ ទោះជាអាជ្ញាធរថ្នាក់ណាក៍ដោយ បូករួមទាំងអ្នកកាសែតចុះផ្សាយយ៉ាងណាក៍មិនអាចធ្វើអីម្ចាស់សៃវៀនមាន់នេះបានដែ។

ហើយកន្លងមកនេះចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *