ព័ត៌មានជាតិ

មេឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកព្រែកប្រសព្វយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធសំងំស្ងៀម

ក្រចេះ,, ២៧ ខែកញ្ញា ឆ្នាំ ២០២១ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៦ ក្នុងឃុំជ្រោយបន្ទាយ ធ្លាប់ចាត់វិធានការបង្ក្រាបឈ្មួញដឹកជញ្ជូនឈើដើម្បីយកស្នាដៃបង្ហាញថ្នាក់លើជាច្រើនកន្លងមក។

តែចំណែកឈ្មួញធំៗដូចជាឈ្មួញឈ្មោះ ចែម៉ាប់ ដែលចេះបែងចែងផលប្រយោជន៍ដល់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើនិងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចច្រើនកន្លែងទៅដល់គោលដៅយ៉ាងរលូន។ ហេតុនេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរពិនិត្យឡើងវិញខ្លះផងព្រោះឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ឃុំជ្រោយបន្ទាយ​ ស្រុកព្រែកប្រសព្វ ទៅដល់គោលដៅយ៉ាងរលូន។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិអូរអង្គញ់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់យ៉ាងគំហុក។ ប្រការនេះបានធ្វើឲ្យវិធានការរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើក្លាយទៅជារឿងឥតន័យព្រោះបទល្មើសព្រៃឈើនៅតែកើតឡើងយ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញជាច្រើននាក់ ជាពិសេសឈ្មួញឈ្មោះ ចែម៉ាប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទៅដល់គោលដៅដោយរលូន។ ប្រជាពលរដ្ឋបានលើកឡើងថា មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចក្នុងស្រុកព្រែកប្រសព្វ មិនបង្ក្រាបឈ្មួញឈ្មោះ ចែម៉ាប់ ដែលដឹកជញ្ជូនឈើចេញពីព្រៃឡង់តាមគោយន្តកាឡេថង និងរ៉ឺម៉កធំៗនោះឡើយ។ ផ្ទុយទៅវិញមន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ មានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ចែម៉ាប់ និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើទៅដល់គោលដៅ។មានត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *