(ខេត្តត្បូងឃ្មុំ )÷ ទីតាំងប្រជល់មាន់និងអាប៉ោងដ៍ធំ មួយកន្លែង បានមកបើកលេងនៅភូមិ ៦៣ ឃុំរការពប្រាំ ស្រុក ត្បូងឃ្មុំខេត្តត្បូងឃ្មុំមើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋហើយនិងម្ចាស់បើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេះប្រហែលជាបានឃុបឃិតគ្នាហើយបានជាមិនហ៊ានធ្វើការបង្រ្កាប
ប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែង នាំគ្នាជួបជុំគ្នាលេងល្បែងស៊ីសងដោយសេរីមិនខ្វល់មិនខ្លាចជំងឺកូវិត ដែលក្រសួងសុខាភិបាលបានណែនាំ
មិនឲ្យប្រមូលផ្តុំគ្នានោះ
តែផ្ទុយទៅវិញ ម្ចាស់សង្វៀនបាននាំបក្សពួកមកបើកលេងល្បែងសុីសងទៅវិញ មកដល់ពេលនេះដំណើរការបានយ៉ាងរលូនទៀតផងឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបាន ទទួលសំណែន ពីម្ចាស់ សង្វៀន រូចទៅហើយ
ដូចពាក្យមហាជនបានរិះគន់ពិតប្រាកដហើយបានជាដំណើរការបើកលេងបានយ៉ាងរំភើយនោះ
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល និង ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ដែលមានបារម្ភីធំជាងគេក្នុងខេត្តត្បូងឃ្មុំ សូមប្រើនៅកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ ស្ថិតនៅភូមិខាងលើនេះផង
ហើយកន្លងមកនេះចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕