ព័ត៌មានជាតិ

ស្វាយរៀងមានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្វាយរៀង ទិសភូមិភាគ២ ស្តីពីការចុះសួសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំង នគរបាលការពារព្រំដែន

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ៩រោច ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្វាយរៀង ទិសភូមិភាគ២ ស្តីពីការចុះសួសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំង នគរបាលការពារព្រំដែន ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរនានាក្នុងខេត្ត និងឯកឧត្តម លោក ជាគណៈប្រតិភូក្រសួងមហាផ្ទៃជាច្រើនរូបទៀត។

មានប្រសាសន៍នូវក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តស្វាយរៀង បានលើកឡើង អំពីវឌ្ឍនភាពការងារដែលគណៈបញ្ជាការឯកភាពខេត្តសម្រេចបាននាពេលកន្លងមកមានដូចជា ការការពារខ្សែបន្ទាត់ព្រំដែន ការឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ការរក្សាការពារសន្តិសុខ សុវត្ថិភាពតាមតំបន់ព្រំដែន ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ជាដើម។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងពី បញ្ហាប្រឈមដែលនៅសេសសល់ ហើយត្រូវដោះស្រាយចំពោះកងកម្លាំងនគរបាលការពារព្រំដែន និងប៉ុស្តិ៍រដ្ឋបាលដូចជា បញ្ហាអាគារស្នាក់នៅ អាគារធ្វើការ ទឹកស្អាត និងភ្លើងអគ្គីសនីជាដើម និងបន្តអនុវត្តតួនាទីភារកិច្ចដូចខាងក្រោម៖
– ក្តាប់សភាពការណ៍ពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំដែនសំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
– ដឹកនាំ ទប់ស្កាត់ កាត់បន្ថយភាពអសកម្ម ពង្រឹងសណ្ដាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែនឲ្យមានប្រសិទ្ធភាព ជៀសវាងការប៉ះពាល់ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។
– អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំទប់ស្កាត់ការជួញដូរគ្រឿងញៀន ការកាប់ទន្ទ្រានយកដីរដ្ឋ ការសាងសង់សំណង់ខុសច្បាប់តាមបណ្តាលដល់ព្រំដែន។
– បណ្ដាអង្គភាពមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវខិតខំប្រមែប្រមូលព័ត៌មានដែលទាក់ទងដល់បទល្មើសឆ្លងដែនដើម្បីសហការបង្ក្រាបឲ្យទាន់ពេលវេលា។
– បន្តការពង្រឹងទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីជនក្បត់ជាតិសមរង្ស៊ី។
– បំពេញការងារផ្សេងទៀតតាមការដឹកនាំបញ្ជារបស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *