(ភ្នំពេញ )ទីតាំងហ្គេមបាញ់ត្រី បើកលេងយ៉ាងរលូន ដោយមិនខ្វាយខ្វល់ និងការចុះបង្ក្រាប។
ពីសំណាក់លោក អធិការខណ្ឌឬស្សីកែវ និងលោកជាពិសី មិនឃេីញមានចំណាត់ការប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន ទទួលក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមបងតូចបងធំ នាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង ដែល មានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្ថិតនៅខាងក្រោយមណ្ឌលសុខភាពគីឡូម៉ែត្រលេខ ៩ តែម្តង។
សូមបញ្ជាក់ដែរថា កន្លងមកលោកឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង ១៤ ខណ្ឌ។ ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចមិនត្រូវបាននគរបាលមូលដ្ឋានយកចិត្តទុកដាក់នោះទេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅក្រោយមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ ហេីយត្រូវបានគេសង្ស័យថា អាចម្ចាស់ទីតាំង
មានអំណាចធំជាង លោកអភិបាលខណ្ឌ ហើយមើលទៅ ទើបមិនហ៊ានធ្វើការបង្រា្កប
ដែលផ្ទុយពីប្រសាសន៍របស់សម្តេចក្រឡាហោម និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល។
ហើយកន្លងមកនេះចម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕