ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ៖ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកព្រែកប្រសព្វ ចំនួន២រូប។

យោងប្រកាសក្រសួងមហាផ្ទៃលេខ១៥៣៧ ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានតែងតាំងអភិបាលរងស្រុកចំនួន២រូប៖
១.លោក កែ ណារិទ្ធ ឋានន្តរស័ក្កិ នាយក្រមការថ្នាក់លេខ៦ តែងតាំងជាអភិបាលរងស្រុកព្រែកប្រសព្វ
២.លោកស្រី សុខ សុផាត ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៦ តែងតាំងជាអភិបាលរងស្រុកព្រែកប្រសព្វ ។

លោក ហង់ ចាន់ឌី អភិបាលស្រុក រាយការណ៍ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ស្រុកព្រែកប្រសព្វរួចមក និងអភិបាលរងស្រុកដែលទើបនឹងតែងតាំងថ្មីធ្វើការប្តេជ្ញាចិត្ត- ដោយមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល -គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ -មានស្មារតីបំពេញការងារដោយ ឆន្ទះទទួលខុសត្រូវខ្ពស់ -ខិតខំយកចិត្តទុកដាក់ពង្រឹងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីប្រែក្លាយ ជាកម្លាំងចលករបំពេញការងារដោយចិត្តមោះមុត មានភក្ដីភាពចំពោះរាជរដ្ឋាភិបាល ហើយសម្រេចអោយបាននូវរាល់ ផែនការសកម្មភាព ដែលថ្នាកដឹកនាំខេត្ត ស្រុកប្រគល់ជូន និងចងចាំជានិច្ចនូវរាល់ប្រសាសន៏ផ្ដាំផ្ញើរបស់ ឯកឧត្តមអភិបាលខេត្តលើការងារឲ្យកាន់ តែមានប្រសិទ្ធខ្ពស់ថែមទៀត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រុញដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្តនិងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងមានសាមគ្គីពីប្រជាពលរដ្ឋក្នុងការដោះស្រាយ និងត្រូវដោះស្រាយប្រកដោយភាពម៉ើងមាត់ តម្លាភាព និងប្រសិទ្ធភាពការងារ និងពង្រឹងលើភារកិច្ចការងារមន្រ្តីក្រោមឱវាទ -ត្រូវសាមគ្គីផ្ទៃក្នុងប្រកបដោយស្របច្បាប់ -ក្រោយការស្រុះស្រួលគ្នាត្រូវរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិសុខ និងស្ថិរភាព -បន្តដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមូលដ្ឋាន -ត្រូវមានការឯរាជ្យអធិបតិ -ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ទប់ស្កាត់ការផ្តួលរលំរដ្ឋាភិបាល -ស្វែករកដៃគូរអភិវឌ្ឍន៍មូលដ្ឋាន -ត្រូវលើកកម្ពស់ការងារវេទិការសាធារណះ ដោយផ្តោតលើការគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក -លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *