(ខេត្តស្វាយរៀង)ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិនិត្យភិនភាគម៉ូតូ លេខតួ លេខម៉ាស៊ីន និងឆ្នាំផលិត ជាពិសេសផ្លាកលេខម៉ូតូទាំង អស់ខាងលើ ជាវត្ថុតាងដែលសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យនិងបានដកហូតម៉ូតូជាប់ទាក់ទងក្នុងបទល្មើសលួច(ម៉ូតូ) ប្រពឹ្រត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
សូមធ្វើការទំនាក់ទំនងមកកម្លាំងជំនាញ៖
១- លោកវរសេនីយ៍ឯក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (Tel: 0886171551)
២-លោកអនុសេនីយ៍ទោ ថោង សុវណ្ណរិទ្ធី នាយផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងជាប្រធានក្រុមជំនួយការផែនការងារនគរបាលព្រហ្មទណ្ឌ (Tel: 071 6930990)៕