ព័ត៌មានជាតិ

ក្រុមការងារ សមាគម អតីតយុទ្ធជន​កម្ពុជា​ស្រុក​ប​វេល ដឹកនាំ​ក​ក្រុម​ការងារ​ចំនួន ០៦​នាក់ អញ្ជើញ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​អតីតយុទ្ធជន​

​ខេត្ត​បាត់ដំបង ស្រុក​ប​វេល ៖ ថ្ងៃ​អង្គារ ៦​រោច ខែ​ផល្គុន ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០:៣០​នាទី ក្រុមការងារ សមាគម អតីតយុទ្ធជន​កម្ពុជា​ស្រុក​ប​វេល ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ធួ​ក ធី តំណាង​លោក​ប្រធាន ស​.​អ​.​ក ស្រុក បាន​ដឹកនាំ​ក​ក្រុមការងារ​ចំនួន ០៦​នាក់ អញ្ជើញ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​អតីតយុទ្ធជន ឈ្មោះ វ៉ាត សឿន អត្តលេខ HA85000904 ជា​ជនពិការ ភេទ​ស្រី អាយុ ៨៣​ឆ្នាំ រស់នៅ​ស្ថិតនៅ​ភូមិ​ដូន​អោក ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដែល​មាន​ជីវភាព​ទីទ័លក្រ និង​មាន​ជម្ងឺ​ប្រចាំកាយ ។​

​ក្នុងឱកាស​នោះ ក្រុម​ការងារ​បាន​នាំយក​នូវ​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន របស់ ស​.​អ​.​ក ស្រុក​មក​ផ្តល់​ជូន​មាន​៖ ថវិកា​ចំនួន ២១០,០០០​រៀល​, អង្ករ​ចំនួន ២៥​គីឡូក្រាម​, មី ០១​កេស​, ទឹកត្រី ០១​យួរ​, ទឹកស៊ីអ៊ីវ ០១​យួរ​, ត្រីខ ១២​កំប៉ុង ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *