ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង ត្រូវជាភរិយារបស់ឯកឧត្តម​ គឹម​ ធា សមាជិកព្រឹទ្ធសភា​ ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៤នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ខេត្តស្វាយរៀង/ នាព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្ត រួមមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានា ក្នុងខេត្ត លោក លោកស្រីនាយកទីចាត់ការ /ប្រធានអង្គភាពចំណុះសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង ត្រូវជាភរិយារបស់ឯកឧត្តម​ គឹម​ ធា សមាជិកព្រឹទ្ធសភា​ ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៤នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម​និងប្រតិភូ​ បានសម្តែងនូវការសោកស្តាយ​ ចំពោះ​មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗ ដល់កូនឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម និងខិតខំធ្វើតែអំពើជាកុសល​ និងសូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន បានទៅ សោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

ឆ្លៀតក្នុងឱកាសនោះ​ឯកឧត្តមអភិបាលខេត្តបាន​ នាំយកនូវទយ្យទាន និងថវិការចូលបុណ្យចំនួន៥លានរៀល និងថវិកាសមាគមន៍មន្ត្រីរាជការស៉ីវិលចំនួន១,៥០០០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *