ព័ត៌មានខ្លីៗ

រថយន្ដ​​ដឹកប្រេង​មួយគ្រឿង សង្ស័យអ្នកបើកដេកលក់មួយភាំង បានព្រលះក្បាលស្ពានទាំងព្រលឹមស្រាងៗ

ខេត្តកំពង់​ស្ពឺ​៖ នាថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ​២០​២០​ វេ​លាម៉ោង​ ៤​ទាបភ្លឺ​ នៅលេីកំណាត់ផ្លូវជា​តិ​លេខ៤១​ ចន្លោះគីឡូម៉ែតលេខ​១៨-១៩​ ត្រ​ង់ចំណុចភូមិត្រាវ​ ឃុំទឹកល្អក់​ ស្រុកគងពិ​សី​ ខេត្តកំពង់ស្ពឺ មានរថយន្ដ​ម៉ាកហុីណូ​ ពណ៌ស ពាក់​ស្លាក​លេខ​3B-8​9​45​ សណ្តោងសុឺមុី​រម៉ក​ ​មួយគ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 4A-3976​ ដឹកសុីទែ​នប្រេងសាំង​ ក្រុម​ហ៊ុន​(SAVIMEX) បេីកបរ​ដោយ​តៃកុងរថយន្ត​មិនស្គាល់អត្តសញ្ញាណ​ (រត់គេច​) បេីកពីទិសត្បូង ​ឆ្ពោះ​ទៅទិសជេីង​ លុះមកដល់ចំណុចកើតហេតុខាងលេី​ ក៏បាន​បុកក្បាលស្ពានអូត្រាវ​តែម្តង ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរ​ណ៍ស្រុកគងពិសី​ ថារថយន្ដបង្កគ្រោះថ្នាក់​ខាងលេី​ប្រហែល​មកពីអ្នកបេីកបរ​ ងងុយ​ដេ​ក​ ទេីបបណ្ដាលអោយបាត់ម្ចាស់ការ និងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដា​លអោយរេចង្កូតបុកឡេីងស្ពាន។ ​

បច្ចុប្បន្ន​រថយន្ត​បង្កគ្រោះថ្នាក់ខាងលេីត្រូវ​ តំ​ណា​ងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ច​ស្ទួចមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​គងពិសី​ ជាបណ្ដោះអាសន្ន​ និងរកដំ​ណោះស្រាយសំណងជួសជុលសងការខូច​ខាតតាមនីតិវិធី​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *