ព័ត៌មានខ្លីៗ

ថ្នាក់ដឹកនាំស្រុកវ៉ារិន​​​​​រៀបចំទិវាសម្អាតបរិស្ថានក្រោមប្រធានបទ “វ៉ារិនផ្ទះខ្ញុំស្អាត”

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២០ នៅស្រុកវ៉ារិន​​​​​ បានរៀបចំទិវាសម្អាតបរិស្ថានក្រោមប្រធានបទ “វ៉ារិនផ្ទះខ្ញុំស្អាត” ដឹកនាំដោយលោក ធិននី វិធូរ​​ អភិបាល នៃគណ:អភិបាលស្រុកវ៉ារិន​​ លោក លោកសមាជិកក្រុមប្រឹក្សាស្រុក លោក​ លោកស្រី ក្រុមប្រឹក្សាឃុំ លោក លោក ស្រីមេភូមិ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកវ៉ារិន​ និងប្រជាពលរដ្ឋជាច្រើនអ្នកទៀត​​​សរុប​ចំនួន ២៥៣នាក់ ស្រី ១៣១នាក់​ ។

ការសម្អាតបរិស្ថាននេះ ត្រូវបានចែកចេញជាពីរគោលដៅគឺគោលដៅទីមួយចាប់ពីចំណុចវត្តប្រាសាទសិលវ័ន្ត ភូមិប្រាសាទ ភូមិកាប់ដៃ ទៅភូមិវៀន នៃឃុំប្រាសាទគោលដៅទីពីរចាប់ពីវត្តប្រាសាទសិលវ័ន្ត ភូមិប្រាសាទ ភូមិទំនាបស្វាយ ទៅដល់មុខ វិទ្យាល័យវ៉ារិន ក្នុងភូមិកញ្ចន់រុន នៃឃុំប្រាសាទ ដែលយុទ្ធនាការទាំងប្រាំភូមិ នៃឃុំប្រាសាទ។

សកម្មភាពនេះ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សនុសិស្សចូលរួមក្នុងការសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងនៅមូលដ្ឋានដែលខ្លួនបានរស់នៅ។ ជាមួយគ្នានេះ លោក អភិបាលស្រុកក៏បានណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវវេចខ្ចប់ និងចោលសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងចោលពាសវាលពាសកាល ដែលធ្វេីឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់បរិស្ថានរបស់យើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *