ព័ត៌មានជាតិ

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ

នាព្រឹកថ្ងៃព្រហស្បត៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការទទួលបន្ទុក នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគារ(W) ។

សម្រាប់ការបើកកញ្ចប់ដេញថ្លៃចំនួន០៣គម្រោងរួមមាន ៖
– ដេញថ្លៃប្រេងឥន្ធនៈតាមបែប Premium និងតាមបែបទូទៅ(ទូទៅ) សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិប្រើប្រាស់ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងប្រេងឥន្ធនៈសម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ានណាប៉ូល
– ដេញថ្លៃមី ត្រីខកំប៉ុង ជូនដល់កងកម្លាំងនគរបាលជាតិ នៅតាមគោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២០
– ដេញថ្លៃអង្គរ ជូនដល់កងកម្លាំងនគរបាលត្រៀមបម្រុងអន្តរាគមន៍ និងកម្លាំងឈរជើងតំបន់ប្រាសាទព្រះវិហារប្រចាំ ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា ៖ ការបើកកញ្ចប់ដេញថ្លៃចំនួន០៣គម្រោងនេះ គឺមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អង្គភាពពាក់ព័ន្ធ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន០២រូប និងតំណាងក្រុមហ៊ុនចំនួន០៧រួមមាន ៖ ( ក្រុមហ៊ុនភីធីធី(ខេមបូឌា), ហ៊ុយ ស្រ៊ាង នីហរ័ណ អាហរ័ណ និងសំណង់, សុខ គង់ អាហរ័ណ នីហរ័ណ, (ដេញថ្លៃប្រេងឥន្ធនៈ) និងក្រុមហ៊ុន កុល វឌ្ឍនៈត្រេឌីងគ្រុប, ណាវីហ្គាមេន និងត្រេឌីងគ្រុប, ហ្សាលីន គ្រុប ខូអិលធីឌី, និងក្រុមហ៊ុន អាត ពាណិជ្ជ ) (ដេញថ្លៃអង្ករ មី ត្រីខកំប៉ុង) ផងដែរ ៕

ប្រភព៖ អគ្គនាយកដ្ឋាននភស្តុភារ និងហិរញ្ញវត្ថុ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *