ព័ត៌មានជាតិ

លោកអភិបាលស្រុកប្រាសាទបាគង ស៊ូផ្លាតុង បានដឹកនាំក្រុមការងារចុះជួយភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង លោកយាយលោកតា នៅក្នុងភូមិអូរ ចំនួន១០០ នាក់

សៀមរាប បន្ទាប់ពីបាន ធ្វើការជួសជុល របងសាលាបឋម សិក្សាភូមិអូរ និងសាលាឆទានភូមិអូរ រួចរាល់ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកស៊ូផ្លាតុងអភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចុះជួយភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្តជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអញ្ជើញ លោកយាយលោកតា នៅក្នុងភូមិអូរ ចំនួន១០០ នាក់ មករៀបចំពិធី និងស្រោចស្រពសុគន្ទវារី (ស្រង់ទឹក)សុំពរជ័យសេរីសួរស្តី ជូនបងប្អូនក្នុងភូមិអូរផងដែរ។

ជាមួយគ្នានេះផងដែរ ដោយមានការជួយឧបត្ថម្ភ ពីលោកឡាយ សំណាង ជាអនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារចុះជួយភូមិអូរ ក្រុមការងារយើង ក៏បាននាំក្រុមសិល្បៈករ មករាំ សម្តែង របាំបុរាណ្យ ជូនទស្សនា រៀបចំអាហារសាមគ្គី (គុយទាវ) ព្រមទាំងបានជូន អំណោយដល់ លោកយាយលោកតា ទាំង១០០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ភេសជ្ជៈចម្រុះ ០១កញ្ចប់ នំ និងថវិកា១៥,០០០រៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *