ព័ត៌មានជាតិ

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ គណ:កម្មការសាខាសមាគមនារីខេត្តកំពង់ឆ្នាំង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកជំទាវ កែ ចន្ទ័មុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង។

គោលបំណង ក្នុងកិច្ចប្រជុំរួមាន៖
.បង្ហាញលទ្ធផលសកម្មភាពការងារខែមេសា និងឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត។
.ពង្រឹងការងាររបស់គណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង។
.ផ្សព្វផ្សាយ វិធានការនៃការទប់ស្កាត់ និងការពារការរីករាលដាលពីជម្ងឺCovid-19។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន៖
១.លោកជំទាវ កែ ចន្ទ័មុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
២.លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
៣.លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
៤.លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជា ប្រធានប្រត្តិបត្តិគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត
៥.លោកជំទាវ តុង ណារី លោកជំទាវ ឈុំ ចាន់សុខ និងជាអនុប្រធានប្រតិបត្តិគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
៦.លោកស្រី សមាជិក សមាគមនារីតាមមន្ទីរ និងអនុសាខាក្រុង ស្រុក ទាំង៨ វត្តមានចូលរួមសរុបមានចំនួន ៣០រូប ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *