ព័ត៌មានខ្លីៗ

សិប្បកម្មកិនថ្មជាច្រើនកន្លែង នៅក្នុងភូមិកំពង់ត្រាច១ ស្រុកកំពង់ត្រាច ខេត្តកំពត គេសង្ស័យថាអត់មានច្បាប់

ខេត្តកំពត៖ ប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ បានអោយដឹងថា សព្វថ្ងៃមានសិប្បកម្មកិនថ្មជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិកំពង់ត្រាច១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពួកគាត់បានដាក់ការសង្ស័យថា សិប្បកម្មទាំងនោះប្រហែលជាគ្មានច្បាប់អនុញ្ញាតនោះទេ ។ ពួកគាត់បានអោយដឹងទៀតថា ទីតាំងសប្បិកម្មទាំងនោះ ជារៀងរាល់ថ្ងៃបើកដំណើរការកិនថ្ម បង្កជាសំលេងរំខាន ដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ថែមទាំងមានធូលីថ្មហុយចេញមកក្រៅធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពពួកគាត់ទៀតផង ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់លោក អភិបាល នៃគណៈអភិបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពត មេត្តាជួយចុះមកពិនិត្យមើលសិប្បកម្មកិនថ្មទាំងអស់នេះផង តើមានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មត្រឹមត្រូវដែរឬទេ!! ហើយបើសិនជាមាន សូមអោយពួកគាត់គិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះផង ។

ទាក់ទងនឹងសិប្បកម្មខាងលើ អង្គភាពយើងបានព្យាយាមសុំការបំភ្លឺពីម្ចាស់សិប្បកម្មកិនថ្មទាំងនោះដែរ តែកូនចៅឆ្លើយថាមេមិននៅ ហើយក៏មិនស្គាល់លេខទូរស័ព្ទមេទៀត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *