ព័ត៌មានសន្តិសុខសង្គម

លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ​ចុះ​ផ្សព្វផ្សាយ​ណែនាំតាម​កន្លែង​ ដូរ​លុយ ដក​លុយ​ វេរលុយ​ក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២០​នេះ លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​របស់​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​រាជធានីភ្នំពេញ​ ​លោកបាន​ដឹកនាំ​លោក​ អធិការ​រង​ មេ​ប៉ុស្តិ៍​ មន្ត្រី​ តាម​បណ្ដាល​ប៉ុស្តិ៍​ក្នុង​មូលដ្ឋាន​ ​ចុះ​ផ្សព្វផ្សាយ​តាម​កន្លែង​ ដូរ​លុយ ដក​លុយ​ វេរលុយ​ដូច​ជា​ វីង​ ទ្រូ​ម៉ានី​ និងតាមរយៈសេវាផ្សេងៗមួយចំនួនទៀត ដោយសូមអោយ​ពួក​គាត់​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​ បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ជាពិសេស​បានណែនាំដល់​ពួក​គាត់​អំ​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​ជៀសវាង​មាន​បទ​ល្មើស​កេីត​ឡើង​ដល់​ពួកគាត់​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​អធិការ​ ក៏បាន​ផ្ដាំផ្ញើ​ដល់​ម្ចាស់​ទី​តាំង​ទាំង​អស់​ បេី​មាន​កិច្ចការ​អ្វី​ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ដៃ​ផ្ទាល់​ គឺលេខ ០១២​ ៩៣២​ ៦៦៦​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *