ព័ត៌មានសន្តិសុខសង្គម

ឈ្មោះ ម៉េង ពិតជាខ្លាំងមែនបើកល្បែងសុីសងដោយគ្មានរំខានសមត្ថកិច្ច

 

ខេត្តបន្ទាយមានជ័យ÷ឈ្មោះ ម៉េង ពិតជាខ្លាំងមែនបើកល្បែងសុីសងដោយគ្មានរំខានសមត្ថកិច្ច ល្បែងស៊ីសងមួយមានទីតាំងស្ថិតនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខាងក្រោយសាលាបឋមសិក្សាសុខសាន្ត ចំងាយប្រហែល 50 ម៉ែត្រ កំពុងបើកលេងយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាមើលឃើញឡើយ បើតាមប្រភពពីប្រជាពលរដ្ធនៅក្បែរៗនោះបានក្សឹបប្រាប់ឲ្យដឹងថាទីតាំងមួយនេះម្ចាស់ភាគហ៊ុនមានឈ្មោះ ម៉េង (អតីតជាប៉េអិម) លោក ជាង ហៅគុជ និងម្ចាស់ផ្ទះមានឈ្មោះ ញ៉ក់ បានបើកលេងអស់រយៈពេលរាប់ខែមកហើយ ហើយក៏មានក្រុមអ្នកញៀនល្បែងចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលផងដែរ ។
ហើយប្រជាពលរដ្ឋដែលបានបន្តថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេងថែមទាំងហោកាញ់ជ្រាវខ្លាំងៗមិនក្រេងចិត្តពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើនេះឡើយ ហើយម្យ៉ាងវិញទៀតវាបានបង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាននិងភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុចរបស់រាជរដ្ថាភិបាល។
ហើយប្រជាពលរដ្ធបន្តទៀតថាពួកគាត់មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ហាក់បីដូចជាធ្វើមើលមិនឃើញប្រជាពលរដ្ធបានដាក់ការសង្ស័យថាឬក៏ត្រូវ ថ្នាំ សណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅទើបមិនហ៊ានបង្ក្រាប ។
ពលរដ្ឋក្នុងមូលដ្ឋានកំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព របស់ពួកគាត់ថាការណានាក់ណាញៀនល្បែងទាំងនោះចាញ់អស់លុយពីខ្លួនអាចបែកគំនិតដូចជា ទៅលួច ឆក ផ្លន់ជាដើម។ល។
ហើយក្នុងនោះផងដែរ ពលរដ្ឋបានទទូចស្នើសុំដល់ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកអ៊ុំរាត្រីអភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យនិងមានចំណាត់ការចំពោះបនល្បែងសុីសងមួយនេះផងដើម្បី ពង្រឹង សន្តិសុខ សង្គុម ជូនពលរដ្ឋ
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *