ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញធ្វេីបទបង្ហាញស្តីអំពីការពង្រឹងការងារជំនាញប្រតិបត្តិការបច្ចេកវិទ្យា ក្នុងអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។