ព័ត៌មានជាតិ

ឯកឧត្ដម​ នៃ​ ចារី​ អភិបាល​រង​ខេត្ត​កណ្ដាល​ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដេប៉ូ​បូមខ្សាច់​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ភូមិ​សាស្ត្រ​ ក្រុង​តាខ្មៅ

ខេត្តកណ្តាល៖ នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ លោក អុំ សំអុល អនុប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត លោក​ ជួរ​ ឈុនឡេង​ អនុប្រធាន​មន្ទីរ​ សាធារណការ និងដឹកជញ្ជូនខេត្ត បានអម​ដំណើរ​ ឯកឧត្ដម​ នៃ​ ចារី​ អភិបាល​រង​ខេត្ត​កណ្ដាល​ និងលោក ជា សុខរក្សា អភិបាលរងក្រុងតាខ្មៅ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដេប៉ូ​បូមខ្សាច់​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ភូមិ​សាស្ត្រ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ដែរ​ ឯកឧត្ដម​ បានធ្វេី​ការ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​បូមខ្សាច់​ទាំងអស់​ ត្រូវអនុវត្តតាមសារាចរ លេខ០៣១០ រថ.អឆរ.សរច របស់ក្រសួងរ៉ែ និងថាមពល ស្ដីពី វិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ និងត្រូវ​រៀបចំ​ទីតាំង​ដេប៉ូ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​ និងបរិស្ថាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ និងត្រូវ​មាន​កន្លែង​លាង​កង់​រថយន្ត​អោយ​បានត្រឹម​ត្រូវ​ ត្រូវ​បោសសម្អាត​ខ្សាច់​ជាប់​រថយន្ត​មុននឹង​ដឹកជញ្ជូន​ខ្សាច់​ចេញ​ ។

ចំពោះ​ការ​ដឹកជញ្ជូន​ខ្សាច់​ ឯកឧត្ដម​បានធ្វេី​ការ​ណែនាំ​អោយ​ម្ចាស់​ដេប៉ូ​នីមួយៗ​ ត្រូវ​ណែនាំ​អ្នក​បេីក​បរ​រថយន្ត​ដឹក​ខ្សាច់​ត្រូវ​មានតង់​កៅស៊ូ​គ្រប​អោយ​បានគត់​មត់​ មិនត្រូវ​កេីប​ខ្សាច់​សេីម​លក់​​ជា​ដាច់ខាត​ ព្រោះ​ការដឹក​ជញ្ជួន​ខ្សាច់​សេីម​ បានធ្វេី​អោយ​ជ្រុះ​ប្រឡាក់​លេី​ដងផ្លូវ​ ធ្វើ​អោយ​បាត់បង់​សោភ័ណ្ឌភាព​ ប៉ះពាល់​បរិស្ថាន ការរស់​នៅ​របស់​ប្រជាពលរដ្ឋ​​ ធ្វើឲ្យមាន​ធូលី​តាមដងផ្លូវ​ និងអាច​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ។
ឯកឧត្ដម​បានបញ្ជាក់​ថា​ ចំពោះ​ដេប៉ូ​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​​មាន​វិធាន​បិទ​អាជីវកម្ម​តែ​ម្តង​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *