ខេត្តកោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតអោយបុគ្គលិកធនាគារ វឌ្ឍនៈអាស៊ីចំកាត់ សាខាខេត្តកោះកុង ដែលទើបបើកដំណើរការសេវាធនាគារ ក្នុងទឹកដីខេត្តកោះកុង ចូលសម្តែងការគួរសម។
នាឱកាសនោះ លោកស្រីអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ដែលបានចាប់ផ្តើមផ្ដល់សេវាកម្ម នៅក្នុងខេត្តកោះកុងនៅពេលនេះ ដោយលោកស្រីសង្ឃឹមថា ធនាគារពិតជាបានផ្ដល់នូវផលប្រយោជន៍នានាដល់ប្រជាពលរដ្ឋ ដែលមានតំរូវការ ដើម្បីពង្រីកមុខរបរ អាជីវកម្មនានា ក្នុងខេត្តកោះកុងរបស់យើង និងសូមជូនពរឱ្យធនាគារដំណើរការល្អទទួលបានជោគជ័យ និងមានការរីកចម្រើនឥតឈប់ឈរ៕