ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះទៅសំណេះសំណាលជាមួយអាជ្ញាធរ សមត្ថកិច្ចដែលបានឈរជើងតាមព្រំដែនដើម្បីផ្សព្វផ្សាយណែនាំនិងបង្កើនការយកចិត្តទុកដាក់ ពិនិត្យនិងត្រៀមការពារទៅលើជំងឺផ្លូវដង្ហើមប្រភេទថ្មី (Covid-19) ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានអោយដឹងថា ខេត្តកណ្ដាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺcovid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងធ្វើការតេស្ដកំដៅដល់អ្នកឆ្លងកាត់ថ្វារព្រុំដែន ដើម្បីការពារសុវត្ថិភាព និងការពារការចម្លង ដល់អ្នកដទៃបាន ផងដែរ ។
ទន្ទឹមនឹងនោះឯកឧត្ដមបានឆ្លៀតទៅពិនិត្យ ការដ្ឋានសាងសង់ជើងតេនិងសាងសង់ច្រាំងនៅតាមព្រំដែន និងស្ថានភាពតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកកោះធំ ពិសេស ពិនិត្យវឌ្ឍនភាពសំណង់អគារប៉ុស្តិ៍នគរបាលវរ:ការពារព្រំដែន៦០៥។