ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ពូជស្រូវ ដល់កសិករគោលដៅដែលរងការខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់

ខេត្តកណ្តាល ,, នារសៀលថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ អភិបាល ខេត្តកណ្តាល អញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ពូជស្រូវ ដល់កសិករនៅគោលដៅដែលរងការខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់ ឆ្នាំ២០២១ ចំនួន៥៥៨ គ្រួសារ ក្នុងឃុំដើមឬស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅវត្តពោធិ៍អណ្តែត ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមរំលឹកជូនថាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ស្រុកកណ្តាលស្ទឹង បានទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាល ឲ្យជន់លិចប៉ះពាល់ស្រូវ ចំនួន០៥ ឃុំ លើ១៨ ឃុំ ប៉ះពាល់ផ្ទៃដីស្រូវចំនួន ៥៦៥ ហិកតា ផ្ទៃដីខូចខាតចំនួន២៧៩ ហិកតា និងផ្ទៃដីដែលមានលទ្ធភាពស្តារឡើងវិញបានចំនួន២៣០ហិកតា នៅឃុំដើមឬស ចំនួន០៩ ភូមិ លើ១៤ភូមិ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *