ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកប្រេងមួយគ្រឿងត្រូវបានឆាបឆេះអស់រលីងដោយសារឆ្លងចរន្តភ្លើង

ខេត្តព្រះវិហារ៖ មុននេះមានករណីឆេះរថយន្តដឹកប្រេងមួយគ្រឿង នៅចំណុចភូមិកំពង់ចម្លង​ សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ ។ ហេតុការណ៍ឆាបឆេះនេះបង្កអោយមានការភ្ញាក់ផ្អើល នៅថ្ងៃទី​២០ ខែមករា ឆ្នាំ២០២០​ វេលាម៉ោង​១០:១០នាទី បណ្តាលអោយរងការខូចខាតទាំងស្រុក ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកប្រេងខាងលើមានម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទ១តោន ក្នុងនោះមានផ្ទុកប្រេងសាំង​ចំនួន​៣០​កាន​ និងប្រេងម៉ាស៊ូត​ ៣៥កាន​ ត្រូវបានឆេះខ្ទេចអស់រលីង ។ ចំណែកមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីឆ្លងចរន្តរថយន្ត។

អ្នកបើករថយន្តមានឈ្មោះ​ ផៃ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ សួន​ រដ្ឋា អាយុ​ ២៨ឆ្នាំ មុខរបរ​លក់ដូរ​ រស់នៅភូមិកេីតហេតុខាងលេី​។

ករណីខាងលេីនេះ​ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ​ ​និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ​ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២​ ឡាន​ និងគ្រាប់បាល់ពន្លត់អគ្គិភ័យ​ចំនួន​ ២០គ្រាប់​ ហើយមិនបណ្ដាលអោយមានមនុស្សរងគ្រោះ​ និងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *