ព័ត៌មានជាតិ

អ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង។

គោលបំណបងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូន ឯកឧត្តម អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *