ព័ត៌មានខ្លីៗ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣

ខេត្តកោះកុង៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

នៅក្នុងកិច្ចប្រជុំទាំងមូលបានលើកយករបៀបវារៈសំខាន់ៗមួយចំនួនយកមកពិភាក្សាមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៅកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃ កិច្ចប្រជុំ សាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៣-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាល ខេត្តកោះកុង គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០
៤-របាយការណ៍លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ របស់គណៈ​កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមបណ្តាក្រុង ស្រុក ឆ្នាំ២០១៩
៧-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុងសម្រាប់ខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩
៨-បញ្ហាផ្សេងៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *