ព័ត៌មានសន្តិសុខសង្គម

ផ្ទះបើកណេតមួយកន្លែងដាក់ផ្លាកយីហោ 105 បង្កប់បើកល្បែងស៊ីសងហ្គេមបាញ់ត្រី មានច្រើនទូ នៅតាមបណ្ដោយផ្លូវ 105 សង្កាត់បឹងកេងកង២ មើលទៅអាជ្ញាធរមានសមត្ថកិច្ចញញើតមិនហ៊ានធ្វើការបង្ក្រាបនោះទេ..

ភ្នំពេញ៖ ថ្ងៃសុក្រ ទី03 ខែមករា ឆ្នាំ2020 មានផ្ទះបើកណេតមួយកន្លែងដាក់ផ្លាកយីហោលេខ 105 លួចបង្កប់បើកល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់មានច្រើនទូក នៅតាមបណ្ដោយផ្លូវ 105 សង្កាត់បឹងកេងកង 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឬមួយអាជ្ញាធរមានសមត្ថកិច្ចបានទទួលលាភប្រចាំខែអស់ហើយមើលទៅបានជាមិនហ៊ានបង្ក្រាបល្បែងស៊ីសងទាំងអស់នេះ ។

តាមប្រភពច្បាស់ការពីពលរដ្ឋបានឲ្យដឹងថា មានផ្ទះបើកណេតមួយកន្លែងនេះបានលួចបង្កប់បើកល្បែងស៊ីសងហ្គេមបាញ់ត្រីខុស
ច្បាប់មានច្រើនទូដាក់នៅក្នុងដំណើរការបើកលេងទាំងថ្ងៃទាំងយប់ហើយផ្ទះបើកល្បែងស៊ីសងមួយនេះមិនដែលឃើញមានខាងអាជ្ញាធរមានសមត្ថកិច្ចចុះមកសួរនាំនិងមានវិធានការណ៍បង្រ្កាបម្ដងណានោះទេ បែរជាបណ្ដោយឱ្យបើកលេងយ៉ាងគក្រឹកគគ្រេង ហាក់បីដូចជាមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះដូច្នេះហើយពលរដ្ឋបាននាំគ្នាធ្វើការសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានី សូមមេត្តាមានវិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងបើកលេងទាំងយប់ទាំងថ្ងៃនេះផង នឹងចាត់កម្លាំងជំនាញចុះទៅធ្វើការបង្ក្រាបផង។

កន្លងមករាជរដ្ឋាភិបាលបានដាក់បទបញ្ជារាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងឡាយណា បើមាន អាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខានតែបាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *