ព័ត៌មានខ្លីៗ

ច្រកដើមចារ នៅជិតច្រកអូរបីជាន់ កំពុងស្តុក សត្វមាន់,ទា, មកពីថៃជាច្រើនក្បាល មន្ត្រីពេទ្យសត្វ ធ្វើមើលមិនឃើញ..?

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម៉ោង១០និង១៥នាទី ច្រករបៀងខាងកើត ឈាងខាងជើង( ច្រកអូរបីជាន់)ក្បែព្រំដែន-កម្ពុជា-ថៃ -(ហៅច្រកដើមចារ) ប្រហែល ជា 400 ម៉ែត្រ ដែលជាតំបន់គ្រប់គ្រង របស់ លោកជ័យ ,និង លោក ជា,ដែលជាកូនចៅរបស់លោកឧត្តមសេនីយ៍ត្រី ឃួនជឿន .មេបញ្ចាការវរការពារព្រំដែន 503 កំពុងតែចេញសត្វ មាន់ទា មកពីប្រទេសថៃ ចូលមកកាន់ ប្រទេសកម្ពុជា និងដឹកបន្តរទៅចែកចាយតាមបណ្ដាខេត្តដូចជា :ខេត្តសៀមរាប, បាត់ដំបង,ពោធិ៍សាត់ រហូតទៅដល់ភ្នំពេញនិងខេត្តនានា ៗយ៉ាងសកម្ម ដោយពុំបានត្រួតពិនិត្យត្រិមត្រូវផងដែរ។

ខណៈពេលដែល ឯកឧត្តមអ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសនាពេលថ្មីៗថាមិនឲ្យសត្វមាន់,ទា ,ដែលចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដែលជាបម្រាមរបស់ក្រសួងមហាផ្ទៃហាមដាច់ខាត ផងដែរ។
ពេល នេះ (លោកហ៊ុយ ទូច)​ប្រធានពេទ្យសត្វ ត្រូវចាត់វិធានការអោយក្តៅៗផងឬមួយ លោក បានម៉ានីពីអ្នករកស៊ីសត្វមាន់ទា ហើយឬ..?
ជាពីសេស ទាហ៊ានព្រំដែនបានរៀបរាប់ ឈ្មោះខាងលើនោះ ។
បើមានរឿងអី្វ ប្លែកៗ ពីព្រំដែន ថៃ​ និងកម្ពុជា​ (គេហទំព័រយើងខ្ញុំ និងផ្សាយបន្តរនៅពេលក្រោយទៀត ) !!សូមអរគុណ.។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *