ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី នៅប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំង លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ លោក អធិការរង តាមផ្នែកជំនាញ ចុះមកប្រជុំពង្រឹងពន្យល់ណែនាំជំនាញបន្ថែមទៅលើកិច្ចការងារប៉ុស្តិ៍រដ្ឋបាលដែលកំពុងមាន នឹងការពារភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ រុះរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋអោយកាន់តែមានភាពស្អិតល្មួត មិនប្រកាន់វណ្ណៈ បក្ខពួក ដេីម្បីងាយស្រួលក្នុងការទាក់ទងសហការ ផ្ដល់ព័ត៌មានល្អ ដល់កម្លាំងនគរបាលយេីងកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការនគរបាលខណ្ឌបានសំណេះសំណាលជាមួយកងកម្លាំងយ៉ាងសប្បាយរីករាយនិងផ្ដាំផ្ញើពាក្យពេចន៍មួយចំនួនទៀត.ល..៕