ភ្នំពេញ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទប់ស្កាត់ និងរុះរើសំណង់កំពុងសាងសង់រោងដែកធ្វើបន្ទប់ផ្ទះជួលរំលោភលើដីចំណីប្រឡាយសាធារណៈមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការសាងសង់សំណង់គ្រប់ប្រភេទរំលោភលើដីំណីប្រឡាយ ផ្លូវសាធារណៈ និងការដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈដែលបណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។