ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងប្រភេទស្លុត ម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែងស្ថិតនៅលើផ្សារសុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កន្លងមកទីតាំងខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះបើកដំណើរការឡើងវិញយ៉ាងរលូន។
ធ្វើអោយពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបានចុះទៅបង្ក្រាបម្ដងមកហើយ តែទីតាំងខាងលើ
នេះបែជាបើកដំណើរការបានទៅវិញ
សង្ស័យមានចេតនាចិញ្ចឹមបទល្មើស ខណៈបនល្បែងសុីសងជាប្រភព ផ្តើមឱ្យមានបទល្មើស ឆក់ប្លន់ជាដើម ហើយបើធ្វើដូច្នេះតើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព តើមានប្រសិទ្ធភាពដែរឬទេ? ចំណុចនេះហើយបានជាពួកគាត់ កើតជាចម្ងល់ថា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ខ្សោយ ឬ មេបនល្បែងខ្លាំងជាង
សូមបញ្ជាក់ថា៖ ក្រោយពីរាជរដ្ឋាភិបាលចេញសារាចរបិទ អនឡាញ ម៉ាសុឺនអេឡិចត្រូនិក ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩មក គឺមេបនល្បែងបានបង្កើតអនឡាញ អុីនធើណេត តាមរយៈការបើកអុីនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក។
ប្រជាពលរដ្ឋជាច្រើននៅក្នុងខណ្ឌ៧មករាបាននាំគ្នាលើកឡើងថាអាជ្ញាធរខណ្ឌចុះបង្ក្រាបរាល់ហ្គេមបាញ់ត្រីនិងឧបករណ៍ល្បែងស៊ីសងតាមអុីនធើណេតមិនដែលឃើញមានរៀបចំវាយកម្ទេចឬដុតបំផ្លាញចោលម្ដងណានោះទេ។ បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ចាត់ទុកជារឿងធម្មតា ។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានដឹកនាំកម្លាំងចម្រុះ បង្ក្រាប ទីតាំងល្បែងស៉ីសង មួយកន្លែង ដែលស្ថិតនៅក្នុងផ្សារទំនេីប ស៉ីធីម៉ល ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ដោយនៅក្នុងនោះ អាជ្ញាធរធ្វេីការដកហូតទូរហ្គេមបាញ់ត្រី ៧ទូរ ,ទូរ Slot ម៉ាស៉ីន៦ទូរ និងសំភារៈមួយចំនួនទៀត ។
ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់ នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ទាំង អស់នេះ។ ចំពោះទូរហ្គេមទាំងអស់នេះ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុក នៅសាលាខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើការវាយកម្ទេចចោល ។