ខេត្តកំពត៖ នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ២៨ខែតុលា ឆ្នាំ២០១៩ ចំនួន២៣២គ្រួសារ នៅស្រុកអង្គរជ័យ និង ស្រុកឈូក ដោយឧបត្ថម្ភថវិកាសរុប ៣៧,៦០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ , និងរបើកដំបូលផ្ទះ ចំនួន២០៦គ្រួសារ ។ ក្នុងនោះដែរ ក៏បានឧបត្ថម្ភថវិកា សរុប ១,៧៥០,០០០រៀល ដល់ប្រជាពលរដ្ឋចំនួន៣នាក់ ដែលរងរបួសដោយសារខ្យល់កន្ត្រាក់ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។
ដោយឡែក ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកា សរុប ១,០៨០,០០០រៀល ដល់យុវជនកាកបាទក្រហមចំនួន១៦នាក់ , កងកម្លាំងប្រជាការពារចំនួន ៣២នាក់ , និងក្រុមប្រឹក្សាឃុំចំនួន៦នាក់៕