ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររយៈពេល៣ខែរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅស្រុកកំពង់រោទិ៍ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាននាយឧត្តមសេនីយ៍ សម តារា អគ្គនាយករងក្រសួងមហាផ្ទៃសមាជិកក្រុមប្រឹក្សាខេត្ត ទីប្រឹក្សាក្រសួងទេសចរណ៍ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានអង្គភាព និងមន្រ្តីនានាជុំវិញខេត្ត ដែលជាប្រធាន អនុប្រធាន និងជាសមាជិកក្រុមការងារចុះមូលដ្ឋានឃុំនីមួយៗ ។

ក្នុងកិច្ចប្រជុំនេះលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីប្រធាន អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ទាំងអស់ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋតាមរយៈការចុះធ្វើវេទិកាសាធារណៈ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *