កណ្តាល ៖ ស្រុកស្អាងកាលពីរសៀលម៉ោង២ៈ៣០នាទីមានការបង្កភ្ញាក់ផ្អើលមួយនៅកណ្តាលភូមិព្រែកស្លែងឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល គឺករណីអគ្គីភយ័ (ឆេះចំការក្រូច)នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤នឹង៣០នាទីនៅវេលាម៉ោង៣ៈ៤០នាទីក៏មានក្រុមអន្តរាគម៍ពន្លត់អគ្គីភយ័ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះជួយពន្លត់ដោយមានចំងាយផ្លូវឆ្ងាយពីក្រុងតាខ្មៅទៅសាលាស្រុកស្អាងនិងបត់ចូលទៅក្នុងឃុំស្អាងភ្នំ។នៅចំណុច ៖ ដីចំការក្រូចឈ្មោះ សុខ ឡេង នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
-ម្ចាស់ចំការឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជាតិខ្មែរ
-មានទីលំនៅរាជធានីភ្នំពេញ ។
ទំហំដីមានចំនួនជាង៥០ហិចតា
ទំហំដីដែលកំពុងឆេះមានទំហំ៦ហិចតា នៅពេលកំពុងឆាបឆេះប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន កាសែតកម្ពុជាអភិវឌ្ឍន៍សង្កេតឃើញមានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយ កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ លោកអនុសេនីយ៍ទោ ម៉ាំង ពេជ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានធ្វើការពន្លត់ទាំងស្រុង នៅវេលាម៉ោង ២១និង៣០នាទី យប់ ប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿងអស់ទឹកចំនួន១០ឡាន សន្និដ្ឋានរបស់សមត្ថកិច្ច និងម្ចាស់ចំការ មូលហេតុនៃការឆេះបណ្តាលមកពីចំការក្រូចនេះយកកង់ឡានមកកែច្មៃដាក់ដីក្នុងកងឡានរួចដាំក្រូប(ពោធសាត់)រាប់ពាន់ដើមនៅពេលនេះដើមក្រូចក៏មិនរស់មិនមានផលក៏មានស្មៅចុះក្រាស់នៅពេលក៏ស្មៅងាប់ទាំងស្រុង។ចំណែកដីចំការនេះមានមេការមួយជាអ្នកចាំ។ចំណែកការឆេះនេះមានការសង្សៃថាការដុតសំរាម និងចោលកន្ទុយបារី ។ ករណី អគ្គីភ័យនេះ មិនបានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងដំណាំផ្សេងៗនោះទេ ៕