ព័ត៌មានជាតិ

សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរំកិលខេត្ត ត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

ខេត្តកែវ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ពន្ធផ្សេងៗទៀត សរុបប្រមាណ ៦៥នាក់ ។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ត្រូវពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីសម្រេចចំនួន០៤ ក្នុងនោះមាន សេចក្តីសម្រេចការបង្កើត ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងសេចក្តីសម្រេចស្តពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរំកិលខេត្ត និងពិនិត្យ ពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកែប ។

ក្នុងនោះ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើកិច្ចការម្ហូបអាហារ(Food Street) ដែលជាសូចនាករថ្មីក្នុងការវាយតម្លៃទីក្រុងស្អាត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *