ភ្នំពេញ៖ ដេីមធ្នុង៧៧ដេីម ជាជំហ៊ានទី២ក្នុងការដាំបន្ថែមទៀត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅមុខបុរីពិភពថ្មីកំបូល១ ស្ថិតនៅភូមិត្រពាំងគល់ និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ដែលតែងតែយកចិត្តទុកដាក់អនុវត្តជាប្រចាំតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ដាំបន្ថែមនូវដើមធ្នុងចំនួន៧៧ដើមទៀត ហើយនេះគឺជាការដាំលើកទី២ផងដែរ ក្នុងពេលដែលលោកមកកាន់ជាអភិបាលខណ្ឌកំបូល ។
នាឱកាសនោះក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខណ្ឌ រួមទាំងភរិយាលោកអភិបាល-អភិបាលរងខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ បុគ្គលិក យុវជនស.ស.យ.កសង្កាត់ កំលាំងសន្តិសុខខណ្ឌ ប្រជាការពារសង្កាត់ ជាច្រើនរូប៕