ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ប្រតិភូខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយលោក Chen Qingfa នាយកក្រុមហ៊ុន Huixiange mahogany Company ផលិតគ្រឿងសង្ហារឹមនៅក្រុងចុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រធានក្រុមហ៊ុនសហគ្រាស ដែលបានចំណាយពេលវេលា ដើម្បីជួបពិភាក្សាការងារវិនិយោគមួយចំនួន។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តក៏បានស្នើឱ្យក្រុមហ៊ុនវិនិយោគទៅធ្វើវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសវិនិយោគនៅខេត្តសៀមរាប ដើម្បីបង្កើនទីផ្សារការងារបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ៕