ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ

តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលចំណាយថវិការសាងសង់សរុប ៥៨៤,៦០០ ដុល្លារ ។

អញ្ជើញចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ គណប្រតិភូអមដំណើរ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ដែរថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះរួមមាន៖ ដងទង់មុខព្រះវិហារ១គូ, កុដិថ្មីមួយខ្នង មានបណ្តោយ ៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ, សាលាទទួលភ្ញៀវមួយខ្នង មានបណ្តោយ ២០.២ម៉ែត្រ ទទឹង ៦.១ម៉ែត្រ និងព្រះវិហារថ្មី មានទំហំ ទទឹង ១២.៣ម៉ែត្រ បណ្តោយ ២២.២ម៉ែត្រ កម្ពស់ ៣០ម៉ែត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បានរួចរាល់ជាស្ថាពរ សរុបថវិកាទាំងអស់ចំនួន ៥៨៤,៦០០ ដុល្លារ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *