ស្រុកអង្គរបូរី៖ នាព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានយុវជនគណបក្សស្រុកអង្គរបូរី និងលោកអភិបាលរងស្រុក ព្រមទាំង លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក និងជាអនុប្រធានយុវជនគណបក្សស្រុកអង្គរបូរី លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក .អង្គភាពជុំវិញស្រុក និងក្រុមយុវជនគណបក្សស្រុកអង្គរបូរី។
ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងឃុំអង្គរបូរី និងឃុំបាស្រែ ក្នុងស្រុកអង្គរបូរី មានចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម .ទឹកត្រី ០១យួរ .ទឹកសុទ្ធ ២យួរ .មី ០១កេស .សាប៊ូ ២ដុំ .ជែល ០១ដប .ម៉ាស ០១ប្រអប់ និងថ្នាំដុសធ្មេញ ០២ដបតូច ។