ស្រុកកោះធំ នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក សារ៉ុន សុវណ្ណារ៉ា អភិបាលរងស្រុកកោះធំ តំណាងលោកអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមការងារអ្នកសម្របសម្រួលការងារគណនេយ្យភាពសហគមន៍ឃុំទាំង០៦ នៃស្រុកកោះធំ សម្រាប់ដំណើរការកិច្ចប្រជុំដាក់ពិន្ទុដោយប្រជាពលរដ្ឋ កិច្ចប្រជុំដាក់ពិន្ទុដោយអ្នកផ្ដល់សេវា និងកិច្ចប្រជុំរួមឯកវិស័យ។
ជាមួយគ្នានេះដែរ លោកអភិបាលរងស្រុក ក៏បាននាំយកថវិកាឧបត្ថម្ភរបស់លោកអភិបាលស្រុក ចំនួន៤,២១៩,០០០រៀល ប្រគល់ជូនដល់ក្រុមការងារអ្នកសម្របសម្រួលការងារគណនេយ្យភាពសហគមន៍ឃុំទាំង០៦ ដើម្បីបន្តការងារក្នុងមូលដ្ឋានឃុំរៀងៗខ្លួន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរតាមផែនការការងារដែលបានកំណត់។