ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ (បណរ៉ាវ) ដែលជាឡូអភិរក្សរួមមាន : នៅក្នុងឡូលេខ ពីរ

ខេត្តបាត់ដំបង : នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៣ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ (បណរ៉ាវ) ដែលជាឡូអភិរក្សរួមមាន : នៅក្នុងឡូលេខពីរស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសង្កែខេត្តបាត់ដំបង ការចុះបង្ក្រាបបទល្មើសនេសាទនេះ ក្រោមការបញ្ជារផ្ទាល់ពីឯកឧត្តមសឿម ប៊ុនរិទ្ធ ឯកឧត្តមទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទ មានកម្លាំងចម្រុះចូលរួមដូចជា កម្លាំងបរិស្ថានមាន ៦ នាក់ដឹកនាំដោយលោកណេត ជំណិតនាយកដែនតំបន់រ៉ាមសារឡូលេខ២។

កម្លាំងជលផលមាន ៣ នាក់ ដឹកនាំដោយលោកស៊ាន សំអិល នាយសង្កាត់ប្រចាំនៅភូមិកំពុងប្រហុក
កម្លាំងសហគមន៍ភូមិកំពុងប្រហុកមាន ៦ នាក់
កម្លាំងសហគមន៍ភូមិអន្លង់តាអួរមាន ៣ នាក់
កម្លាំងសហគមន៍ភូមិព្រែកទាល់មាន ៣ នាក់
កម្លាំងអធិការកិច្ចមានពីរនាក់
អ្នកសារព័ត៌មានមាន ៣ នាក់
ចំណុចបង្ក្រាបបទល្មើសនេសាទនៅបឹងអាឈូកដល់វាលវែង :
បង្ក្រាបបានរបាំងសាច់អួនមានប្រវែង ១. ២០០ ម៉ែត្រ
បង្គោលមានចំនួន ៦០០ ដើម
កាប់បំផ្លាញសាច់ឡុកបាន ៣ ឡុក
រួចប្រលែងកូនត្រីឱ្យចូលទៅបឹងធម្មជាតិវិញបានចំនួន ១៥០ គីឡូ នៅក្នុងឡូលេខ ២ ដែលជាឡូអភិរក្ស
ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសង្កែខេត្តបាត់ដំបង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *