ព័ត៌មានជាតិ

គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា។

កម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿង ជាអ្នកសាងអង្គរដែលជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ការកសាងរាជធានី​ ខេត្ត​ ក្រុង ក្នុងសម័យអាណានិគមបារាំង និងបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលកម្ពុជា មានការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ជាក់ស្តែង ការសាងសង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺជាការបើកទំព័រសករាជថ្មីក្នុងសហសម័យកម្ពុជានៃស្ថាបត្យកម្មខ្មែរ។

គណៈស្ថាបត្យករកម្ពុជា ត្រូវដេីរតួនាទី តម្រង់ទិស វាយតម្លៃ និងប្រឹក្សាយោបល់ក្នុងការរៀបចំនគរូបនីយកម្មកម្ពុជា។ ណែនាំឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមន៍លំនៅឋាន សមាគមន៍អ្នកសាងសង់ អ្នកនាំចូលគ្រឿងសំណង់នានា មកចូលរួមត្រួតពិនិត្យ និងផ្តល់មតិយោបល់លើប្លង់សាងសង់នានា​ នាពេលអនាគត ដោយគិតគូរលើការរៀបចំផ្ទះសម្បែង ធ្វើយ៉ាងណាជាផ្ទះសម្បែងដែលគួរឱ្យចង់រស់នៅ។

គាំទ្រក្នុងការផ្តល់គោរមងារ ជូនឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈក្នុងការដឹកនាំ និងស្ថាបនាជាតិ ព្រមទាំងស្ថាបត្យករដែលបានប្រកបវិជ្ជាជីវៈ អស់រយៈពេលវែង និងបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស។

កិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈស្ថាត្យករកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *