ល្បែងសុីសងមាន់ជល់តាមប្រពន្ធទូរស្សន៍អនឡាញ
នៅក្នុងសង្កាត់ព្រែកឯង លោក ម៉ៅសឿត អធិការខណ្ឌច្បារអំពៅ គ្មានចំណាត់ការបង្ក្រាប
<គេហទំព័រ រស្មី នាងពួន/ ទូរស័ព្ទទំនាក់ទំនង> 086776080/ 0979262427
http://raksmeyneangpuon.com
ភ្នំពេញ ÷ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកឯងមកថា:មានទីតាំងល្បែង{មាន់ជល់}តាមប្រពន្ធទូរស្សន៍អនឡាញខុសច្បាប់ហ្នឹងល្បែងគ្រប់ប្រភេទទៀត ឋិតនៅទល់មុខសាលាបឋុំសិក្សាបង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមអ្នកញៀនល្បែងបណ្តើរគ្នាចូលលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង?
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆាំ២០២២ -បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតែតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកទីតាំងបទល្មើសល្បែង{មាន់ជល់}ខុសច្បាប់ ហ្នឹងល្បែងគ្រប់ប្រភេទ ទៀត ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែង(មាន់ជល់)ខុសច្បាប់ហ្នឹងល្បែងគ្រប់ប្រភេទទៀត ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។