ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមរំលឹកថា សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារ សរុបមានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។
ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជា មានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕